ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកព្រែក

0

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ៣រោច ខែ បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង កាលពីថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង៩និង០០ នាទី មានករណីលង់ទឹកស្លាប់ ឈ្មោះ ឡុច វៃ ភេទ ប្រុស អាយុ៥២ឆ្នាំ រស់នៅ ភូមិសំរោង ឃុំពោធិ៍(រស់នៅតែម្នាក់ឯង និងផឹកស្រាស្រវឹង រាល់ថ្ងៃ) បានយកគោទៅអោយស៊ីស្មៅ ដោយបានដេញឆ្លងទឹកព្រែក (ព្រែកពាមទន្លា) លុះដល់ ពេលល្ងាចអ្នកជិតខាង ពុំបានឃើញឈ្មោះខាងលើ ត្រឡប់មកផ្ទះវិញនោះទេ។

លុះព្រឹកឡើងថ្ងៃចន្ទ ទី២៨ ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង ៦និង៣០នាទី ឈ្មោះ ជិត ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅភូមិ.ឃុំ ជាមួយគ្នាបានចុះមកមាត់ទឹក ថាទៅទិញឥវ៉ាន់ នៅទីរួមខេត្តកំពង់ឆ្នាំង ក៍ប្រទះឃើញ សពអណ្តែតទឹកព្រែក ហើយបានមករាយការណ៍ជូនកម្លាំងសមត្ថកិច្ច ។

ក្រោយពេលទទួល បានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចបានសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យចុះពិនិត្យ លទ្ធផលឃើញថាសពខាងលើ ពិតជាបានស្លាប់ដោយលង់ទឹក ពិតប្រាកដមែន និងបានប្រគល់សពដល់ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕