ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីចំនួន៧៣នាក់ និងជាសះស្បើយ ចំនួន៤៧នាក់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨៨១នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៣២០នាក់ ស្លាប់៩នាក់ និង៥៥២នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។