អ្នកជំងឺកូវីដ ចំនួន១០២នាក់ នៅខេត្តកំពត បានជាសះស្បើយ ខណៈរកឃើញអ្នកឆ្លងថ្មី ចំនួន៥២នាក់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៥២នាក់ថ្មី និងមានករណីជាសះស្បើយ១០២នាក់  ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១២០៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨២៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៧០នាក់ ស្លាប់១៣នាក់។