អាជ្ញាធរខេត្តកំពង់ចាម បន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ ចំនួន៣១នាក់ថ្មី និងមានករណីជាសះស្បើយ៣៨នាក់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣១នាក់ថ្មី ក្នុងនោះស្រុកស្ទឹងត្រង់៤នាក់ ស្រុកកងមាស៤នាក់ ស្រុកកោះសូទិន១នាក់ ស្រុកចំការលើ៤នាក់ ក្រុងកំពង់ចាម៦នាក់ ស្រុកបាធយ២នាក់ ស្រុកជើងព្រៃ៧នាក់ ស្រុកព្រៃឈរ២នាក់ និងមកពីខេត្តកំពង់ធំ១នាក់ ។និងមានករណីជាសះស្បើយចំនួន ៣៨នាក់ ។