Home សង្គម អាជ្ញាធរភ្នំពេញ  អំពាវនាវ ពលរដ្ឋ ដែលពុំទាន់ បានចាក់វ៉ាក់សាំង រួសរាន់ទៅចាក់

អាជ្ញាធរភ្នំពេញ  អំពាវនាវ ពលរដ្ឋ ដែលពុំទាន់ បានចាក់វ៉ាក់សាំង រួសរាន់ទៅចាក់

0

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីកាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅភូមិសាស្រ្តរាជធានីភ្នំពេញ នឹងបិទបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំង នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៧:០០នាទី។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ ស្នាក់នៅ ប្រកបអាជីវកម្មមុខរបរផ្សេងៗ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំង សូមអញ្ជើញរួសរាន់មកចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១៧ ខែមិថុនា រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

Previous articleក្ដៅៗ! រកឃើញអ្នកឆ្លងកូវីដ១៩ បម្លែងខ្លួនថ្មី ចំនួន២ករណីទៀត នៅខេត្តសៀមរាប
Next articleអាជ្ញាធរខេត្តស្ទឹងត្រែង បន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ ចំនួន៦១នាក់ បន្ថែមទៀត