អាជ្ញាធរខេត្តព្រៃវែង បន្តរកឃើអ្នកឆ្លងជំងឺកូវីដ ចំនួន១៤នាក់ថ្មី ក្នុងស្រុកចំនួន៨

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន១៤នាក់ បន្ថែមទៀត
តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៨ ។

ក្នុងនោះរួមមាន៖

១- ស្រុកមេសាង ចំនួន ​៣នាក់
២- ស្រុកពាមរក៍ ចំនួន ​៣នាក់
៣-ស្រុកពារាំង ចំនួន ​២នាក់
៤- ស្រុកកញ្រ្ជៀច ចំនួន ២នាក់
៥- ស្រុកស្វាយអន្ទរ ចំនួន​ ១នាក់
៦- ស្រុកសុីធរកណ្ដាល ចំនួន​ ១នាក់
៧- ស្រុកពោធិ៍រៀង ចំនួន ១នាក់
៨- ស្រុកកំចាយមារ ចំនួន ១នាក់

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១,២៩១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨១២នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤៦១នាក់ ស្លាប់១៨នាក់។