ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន២៧នាក់ បន្ថែមទៀត ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ម្នាក់ និងជាករណីនាំចូលពីប្រទេសថៃចំនួន២៦នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២២៧នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១៩១នាក់ និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៣៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៩០ នាក់ កំពុងសម្រាកព្យាបាលចំនួន ១៣៥នាក់ និងស្លាប់ចំនួន ០២នាក់។

