ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៥នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន១០នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន១៥នាក់ និងមានករណីជាសះស្បើយចំនួន២១នាក់ផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧០៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៤១៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន២៨៩នាក់ ស្លាប់៦នាក់។


