ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៧នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៥០នាក់ផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១១០៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧២៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៧១នាក់ ស្លាប់១១នាក់។



