ភ្នំពេញ៖ នៅចំណុចមុខសាលាសាមគ្គីឯកជន ជិតសាលាសង្កាត់ដងទង់ ស្ថិតនៅភូមិ១ សង្កាត់ដងទង់ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២១ វេលាម៉ោង១០និង១០នាទីយប់ មានករណីហិង្សាប្រើប្រាស់អាវុធកាប់ទៅលើជនរងគ្រោះ មានគ្នាចំនួន ២នាក់(ស្លាប់ ១នាក់ និងរបួសធ្ងន់ ១នាក់)។
ជនរងគ្រោះរួមមាន៖ ១.ឈ្មោះលីម៉ា ភេទប្រុស អាយុ 18 ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិភូមិពាមក្រសោប ឃុំពាមប្រសោប ស្រុកមណ្ឌលសីមាមុខរបរកម្មករ ដែលរងរបួសចំកណ្ដាលក្បាល ពីរកន្លែងនិងលើខ្លួន 4 កន្លែង រហូតដល់ស្លាប់។ ២.ឈ្មោះ ប៉ាក់ រ៉ាវុធ ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមាខេត្ត្តកោះកុង មុខរបរកម្មករ ត្រូវរបួស០៣កន្លែងធ្ងន់ សំរាកព្យាបាលនៅពេទ្យ។
តាមកាមេរ៉ា ជនសង្ស័យមានគ្នាចំនួន ៥ទៅ១០នាក់ ក្រោយធ្វើសកម្មភាពជនសង្ស័យ បានរត់គេចខ្លួនបាត់អស់។
បច្ចុប្បន្នកម្លាំងជំនាញកំពុង ធ្វើការនៅកន្លែងកើតហេតុ និងស្រាវជ្រាវរកជនសង្ស័យ ៕