សង្ស័យស្រវឹង! បុរសម្នាក់ បើកម៉ូតូធ្លាក់លូ បាក់.ក ស្លាប់ ភ្លាមៗ នៅស្រុកអូរជ្រៅ

0

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងសង្ស័យស្រវឹង ដោយបើកម៉ូតូបុកដាច់ខ្សែដាក់ ជាសញ្ញាសំគាល់ កន្លែងកាយផ្លូវដាក់លូ ។ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯងនេះ បានកើតឡើង នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវលំខាងជើងភូមិយាយាអត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

តាមប្រភពព័ត៌មាន ពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះអ៊ុន ពៅ ភេទប្រុស អាយុ៣២ ឆ្នាំ នៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាក់ទ្រីម សេរី2013 ពណ៏ខ្មៅពាក់ ផ្លាកលេខ ប.មានជ័យ.1I.6413 ។

ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ សង្ស័យស្រវឹងស្រា បើកម៉ូតូម្នាក់ឯង ក្នុងទិសដៅពីទិសខាងត្បូងទៅទិសខាងជើង ដល់កន្លែងកើតហេតុ មិនបើកផ្លូវវាង បែរជាបើកត្រង់ ទៅបុកដាច់ខ្សែ ដាក់ជាសញ្ញាកន្លែងកាយផ្លូវដាក់ លូធ្លាក់បាក់.ក ស្លាប់តែម្តង ។ ចំពោះម៉ូតូនិងសពប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕