ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក ធ្វើការនៅក្រុមហ៊ុន វីរៈប៊ុនថាំ សាខាក្បាលថ្នល់ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤៦២B1 ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។