យី! បុរសស្បែកខ្មៅ ម្នាក់រត់ចេញ មណ្ឌលសម្រាកព្យាបាល ជំងឺកូវីដ-១៩

0

ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខណ្ឌបឹងកេងកង សហការជាមួយអាវុធហត្ថខណ្ឌចំការមន និងអាវុធហត្ថខណ្ឌ៧មករា បំពាក់ដោយអាវការពារជំងឺកូវីដ-១៩ និងសម្ភារៈគ្រឿងបំពាក់ សម្រាប់ត្រៀមអន្តរាគមន៍ ធ្វើការឃាត់ខ្លួន និងបង្ខំឲ្យបុរសជនជាតិស្បែកខ្មៅម្នាក់ ឡើងរថយន្ត ទៅកាន់ទីតាំងសម្រាកព្យាបាលជំងឺកូវីដ-១៩ វិញ បន្ទាប់ពីបុរសស្បែកខ្មៅរូបនេះ បានរត់ចេញពីមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៃមន្ទីរពេទ្យព្យាបាលរោគរបេង ស្ថិតនៅក្នុង សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង។

ករណីរត់គេចនេះ បុរសជនជាតិស្បែកខ្មៅ ខាងលើ នឹងប្រឈមចំពោះមុខច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ផងដែរ បន្ទាប់ពីការព្យាបាលជំងឺកូវីដ១៩ បានជាសះស្បើយ៕