នាយករដ្ឋមន្ត្រីកម្ពុជា បានពាក់ព័ន្ធដោយប្រយោល ជាមួយអ្នកជំងឺកូវីដ១៩

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា សម្ដេចបានបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីត-១៩ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៩ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បងប្អូនជនរួមជាតិជាទីគោរព ស្រឡាញ់! ដោយសារខ្ញុំបានពាក់ព័ន្ធ ដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីត-១៩។ ក្រុមគ្រូពេទ្យតម្រូវអោយខ្ញុំធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចាប់ពីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះរហូតដល់ថ្ងៃទី ៣កក្កដា ឆ្នាំ ២០២១» ។

សម្ដេចតេជោ បន្តថា «ខ្ញុំសូមអភ័យទោសដែល តម្រូវអោយខ្ញុំលុបចោលកម្មវិធី ជួបជុំទាំងអស់ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ទាំងការជួបតាមវីដេអូ ជាពិសេសសុំការយោគយល់ ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស
អង់គ្លេស ដែលគ្រោងជួបគ្នានៅម៉ោង ៩:០០ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះនៅ
វិមានសន្តិភាព» ។
សម្ដេចគូសបញ្ជាក់ថា ទោះត្រូវលុបចោលការ ជួបទាំងខ្មែរទាំងបរទេស តែសម្ដេចនៅតែធ្វើការដូចពេល មុនជាមួយគ្រប់ស្ថាប័នទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះ មិនតម្រូវអោយមានមនុស្សចូលមកជិតសម្ដេចទេ ៕