ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ មិថុនា ២០២១នេះ មន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប និងកងកម្លាំងរាជអាវុធហត្ថដែល នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យប្រចាំការល្បាត នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប បានចាប់ឡានដឹកឈើប្រភេទលេខ១ ចំនួន២បន្ទះធំ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនកាលពី១ម៉ោងមុន លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា អ្នកត្រូវចាំថា «អ្នកអាចភ្លេចខ្ញុំ តែក្រុមខ្ញុំមិនភ្លេចអ្នកទេ!» ។
លោកបញ្ជាក់ថា អ្នកដឹកពេលណា ក្រុមយើងតាមដានដឹង នឹងចាប់ពេលនោះភ្លាម យើងមិនត្រូវការលុយអ្នកទេ តែអ្វីដែលយើងចង់បានគឺ ការឈប់កាប់ព្រៃឈើ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប។


