អាជ្ញាធរខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន២៧នាក់ នៅក្នុងក្រុង/ស្រុកចំនួន៦

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៧នាក់ បន្ថែមទៀត
តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៦ និងមកពីខេត្តកណ្តាល១នាក់ ។

ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ​២នាក់
២- ស្រុកព្រះសេ្តច ចំនួន ​១៣នាក់
៣-ស្រុកស្វាយអន្ទរ ចំនួន ​៧នាក់
៤- ស្រុកកំចាយមារ ចំនួន ២នាក់
៥- ស្រុកពោធិ៍រៀង ចំនួន​ ១នាក់
៦- ស្រុកកំពង់ត្របែក ចំនួន​ ១នាក់
៧- មកពីខេត្តកណ្តាល ចំនួន ១នាក់

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១,១៣៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៥៩៩នាក់ និងកំពុងសម្រាកព្យាបាល៥២៤នាក់ ស្លាប់១២នាក់៕