ទ្រាំលែងបាន! គ្រួសារដាច់ចិត្តបង្ហោះហ្វេសប៊ុក សុំអន្តរាគមន៍ពីសមត្ថកិច្ច 

0

ភ្នំពេញ៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ​សាត​គឹមសាន​ស្នងការនៃស្នងការដ្ឋាននគរបាល​ខេត្តបាត់ដំបង រួមនឹងយោបល់ របស់លោកឧត្តមសេនីយ៍ត្រី​កុយ​ហៀង​ស្នងការរងផែន​ការ​ងារប្រឆាំងគ្រឿង​លោកវរសេនីយ៍ឯក​ពេជ្រ​សា​រ៉ែនអធិការនគរបាលក្រុងបាត់ដំបង​ នៅថ្ងៃទី១៨​ ខែ​មិថុនា​ ឆ្នាំ​២០២១ បានដឹកនាំធ្វេីការឃាត់ខ្លួនយុវជនម្នាក់​បន្ទាប់ពីក្រុមគ្រួសា​ររបស់គាត់ បានបង្ហោះរូបភាព​ និងសរសេររៀបរាប់​ អំពេីសកម្មភាព ដែលមិនអាចទ្រាំទ្រ បន្តទៀតបាននៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក​ និងបានស្នេីសុំការជួយអន្តរាគមន៍ពីអាជ្ញា​ធរមានសមត្ថកិច្ច។

សេចក្តីរៀបរាប់ របស់ក្រុមគ្រួសារ​បានបញ្ជាក់ថា​យុវជនឈ្មោះ ​ហុង​ថៃលី​អាយុ៣០ឆ្នាំ​រស់នៅភូមិផ្កាស្លា​ សង្កាត់ចំការសំរោង​ក្រុងបាត់ដំបង​ខេត្តបាត់ដំបង​ ដែលជោគជាំដោយគ្រឿង​ញៀន ហេីយត្រូវបានក្រុមគ្រួសារនាំយកទៅ​អប់រំកែ​ប្រែ នៅមណ្ឌលបន្សាបគ្រឿងញៀន ចំនួន០៤​លើករួចមកហើយ តែយុវជនរូបនេះ មិនព្រមកែប្រែទាល់តែសោះ ហើយរូបគេនៅតែបន្ត សកម្មភាពប្រើប្រាស់គ្រឿងញៀន ដដែល។

ការរៀបរាប់ បានបន្តទៀតថា គ្រប់ពេលដែលគាត់ប្រើប្រាស់គ្រឿងញៀន ម្តងៗគាត់តែងតែ ប្រើហិង្សាទៅលើក្រុមគ្រួសារនេះ រហូតគាត់ជាសមាជិក ក្នុងគ្រួសារទ្រាំលែង បានទើបថតរូបភាព និងបង្ហោះ ជាសាធារណៈតែម្តងទៅ។

នៅពេលឃាត់ខ្លួនលេីកនេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង រៀបចំសំណុំរឿង បញ្ជូនមកការិ​យាល័យជំនាញ ដេីម្បីអនុវត្តទៅតាមផ្លូវច្បាប់៕