Home សង្គម ខេត្តបាត់ដំបង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន២៣នាក់ និងជាសះស្បើយ២១នាក់

ខេត្តបាត់ដំបង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន២៣នាក់ និងជាសះស្បើយ២១នាក់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៣នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន២១នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន២នាក់ និងមានករណីជាសះស្បើយចំនួន២១នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦១៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៣១៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន២៩២នាក់ ស្លាប់៣នាក់។

Previous articleដំណឹងស្វែងរកប្អូនប្រុស! បើប្រទះឃើញ សូមជួយទាក់ទង ទៅលេខ  012 42 53 93 
Next articleមេបក្សយុវជនកម្ពុជា ផ្ដាំថាសូមកុំឈ្លោះគ្នារហូត បាត់បង់ទឹកដីឲ្យសោះ