កម្មតាមទាន់ មិនទុកស្អែក! ចោរឆក់ទូរស័ព្ទ ជិះគេចខ្លួន ជ្រុលទៅបុករថយន្ដ បញ្ជូនទៅដល់ពេទ្យ រកឃើញវិជ្ជមានជំងឺកូវីដ១៩

0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាឆក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ពេលបញ្ជូនទៅមន្ទីរពេទ្យ ក្រោយរូបគេ ឆក់ទូរស័ព្ទពីស្ដ្រីម្នាក់ បានសម្រេច ដែលរត់គេចខ្លួន មិនសម្រេចជ្រុលទៅបុក រថយន្ដអ្នកធ្វើដំណើរផ្សេងទៀត បណ្ដាលឲ្យរងរបួសដាក់ជើង។ ហេតុការណ៍នេះ បានឡើងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ស្ដ្រីរងគ្រោះឈ្មោះ ម៉ើយ ពៅចិន្ដា អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បានឲ្យដឹងថា មុនពេលកើតហេតុ ជនពេលកើតហេតុ ខ្លួនកំពុងជិះម៉ូតូជិះតាមផ្លូវបេតុងព្រៃស ទិសដៅពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GP-7967 មកអែបខាងស្ដាំង រួចឆក់ទូរស័ព្ទម៉ាក VIVO ដែលគាត់បានដាក់នៅឃ្លុបម៉ូតូខាងមុខបានសម្រេច។

ពេលនោះជនសង្ស័យ បានជិះម៉ូតូគេចខ្លួន តែសំណាងអាក្រក់ជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរថយន្ត Prius ពាក់ស្លាកលេខ ភ្នំពេញ2AX-2807 បើកបរដោយនារីម្នាក់បម្រុងបត់ឆ្វេងចូលបុរីពិភពថ្មីទី១ បណ្តាលឲ្យជនសង្ស័យរងរបួសធ្ងន់បាក់ជើងខាងស្តាំ និងបែកមុខបែកមាត់ ត្រូវគេបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យម្លិះ ក្នុងមូលដ្ឋានខណ្ឌដង្កោ យកទៅសង្រ្គោះភ្លាមៗផងដែរ។

សមត្ថកិច្ចបញ្ជាក់ថា ពេលដឹកជនសង្ស័យ មកដល់មន្ទីរពេទ្ យដើម្បីសង្គ្រោះ គ្រូពេទ្យតម្រូវធ្វើតេស្ដរកជំងឺកូវីដ១៩ ស្រាប់តែជនសង្ស័យ មានវិជ្ជកូវីដ១៩ ដូច្នេះកម្លាំងសមត្ថកិច្ច​ បានទាក់ទងពេទ្យជំនាញ ដើម្បីចូលរួមសហការបន្តនីតិវិធី។ ចំណែករថយន្ត បានប្រគល់ឲ្យម្ចាស់យក ទៅជួសជុលដោយខ្លួនឯង និងម៉ូតូជនសង្ស័យយកទៅរក្សាទុក នៅស្នាក់ការប៉ុស្តិ៍រដ្ឋបាលព្រៃស៕