ភ្នំពេញ៖ ឃើញដើរតាមផ្លូវសាច់សខ្ចី ស្មាន់តែនារីពិតប្រាកដ ខំចរចាតម្លៃត្រូវរ៉ូវគ្នា ស្រាប់តែដឹកទៅដល់ផ្ទះសំណាក់ ភាគីនារីស្រាតខោ ឃើញជាប្រុសដូចគ្នា ក៏ទារលុយពាក់កណ្តាលវិញ តែមិនព្រមឲ្យ ក៏ឈ្លោះគ្នាផ្អើលតែម្ដង ។ ហេតុការណ៍នេះកើតឡើង កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមាននជ័យ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយ បុរសខាងលើ បានជិះម៉ូតូមួយគ្រឿងធ្វើដំណើរ ឆ្លងកាត់បណ្តោយផ្លូវវេងស្រេង ខណៈពេលធ្វើដំណើរនោះ ស្រាប់តែប្រទះឃើញស្រីស្អាតមួយរូប (មិនដឹងថាជាភេទទី៣ទេ) តុបតែងកាយយ៉ាស្រស់ ឈរនៅលើផ្លូវកំពុងស្រែកហៅ រកម៉ូយទៅដេកជាមួយ ភ្លាមៗនោះ បុរសខាងលើក៏បានឈប់ម៉ូតូ រួចចរចាតម្លៃខ្លួនជាមួយនារីរូបនោះ (បុរសភេទទី៣ តែងខ្លួនជាស្រី) ដោយអោយតម្លៃ៣០ដុល្លារ ។ លុះត្រូវរ៉ូវតម្លៃគ្នាហើយនោះ ពួកគេក៏ឌុបគ្នាចូលទៅផ្ទះសំណាក់ក្បែរនោះតែម្តង ប៉ុន្តែពេលចូលទៅដល់ផ្ទះសំណាក់ ខណៈកំពុងតែរៀបចំចាប់ផ្តើមឡើងឋានសួគិ៍នោះ ស្រាប់តែភាគីនារីនោះ (បុរសភេទទី៣) ស្រាតខោមកឃើញមានអាអូនតូចដូចគ្នាធ្វើអោយភាគីខាងប្រុសភ្ញាក់ព្រឺត និងស្រវេស្រវាស្លៀកពាក់ខោអាវវិញ រួចហើយស្ទុះចេញមកក្រៅ ៕



