ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤១នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៨ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ២នាក់
២- ស្រុកព្រះសេ្តច ចំនួន ១២នាក់
៣-ស្រុកពាមជរ ចំនួន ១១នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន ៤នាក់
៥- ស្រុកបាភ្នំ ចំនួន ៤នាក់
៦- ស្រុកពាមរក៍. ចំនួន ៣នាក់
៧- ស្រុកមេសាង ចំនួន ៣នាក់
៨- ស្រុកពារាំង ចំនួន ២នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤១នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។