ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ បានទៅទីតាំងចំនួន៣ផ្សេងគ្នា កាលពីចន្លោះថ្ងៃទី៧ដល់ ថ្ងៃទី១៤ មិថុនា។
ទីតាំងទាំងបី នោះរួមមាន៖
១/ មន្ទីរពហុព្យាបាល ឡាសង់តេ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២៦២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១
មូលហេតុ៖អ្នកជំងឺកូវីដ១៩ ជូនម្ដាយនិងនៅមើលថែម្ដាយ (ម្ដាយធ្វើតេស្ដវិជ្ជមាន) នៅទីតាំងខាងលើនេះ។
២/ធនាគារ ABA សាខាជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារនៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០៖០០ ដល់ម៉ោង ១១៖៣០
មូលហេតុ៖អ្នកជំងឺកូវីដ១៩ បានទៅចូលទៅកាន់ទីតាំងខាងលើនេះ។
៣/ បន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺ ក្រិច ហុង ដែលមានទីតាំងស្ថិតនៅផ្សារបុរីពិភពថ្មីឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅទទួលការព្យាបាល និងពិនិត្យឈាមនៅទីតាំងខាងលើនេះ។
ដើម្បីសុវត្ថិភាព អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទីតាំងទាំងបីខាងលើ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងទាំងនោះ៕