ភ្នំពេញ៖បុរសជាជាងផ្សារដែកម្នាក់ បានធ្លាក់ពីអគារខុនដូរកំពុងសាងសង់មួយកន្លែងស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧៦ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាន បានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ សែន វិបុល អាយុ២២ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង ។
ប្រភពព័ត៌មានពីសន្តិសុខដែរយាមនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គាត់ឃើញបុរសម្នាក់ជាជាងផ្សារដែកបានឡើងទៅផ្សារដែក មិនដឹងយ៉ាងមិច ស្រាប់តែធ្លាក់ពីលើអគារខុនដូរដែលទើបសាងសង់ ពីជាន់ទី៦ចុះមកក្រោម បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ហើយភ្លាមៗនោះសន្តិសុខយាមនៅអគារខុនដូរ ក៏បានរត់ទៅប្រាប់សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះពិនិត្យ។
ក្រោយពីសមត្ថកិច្ចចុះមកត្រួតពិនិត្យនិងបានទាក់ទង ទៅការិយាល័យបច្ចេកទេសកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកពិនិត្យជនរងគ្រោះពិតជាស្លាប់ដោយសារធ្លាក់ពីលើអគារខុនដូរពិតប្រដកមែន។
បច្ចុប្បន្នសពត្រូវបាន សមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕