Home សង្គម ចាប់ក្មេងទំនើង ៥នាក់ ដែលជិះម៉ូតូកាន់កាំបិត និងដំបង អុកឡុកតាមទីសាធារណៈ យកមកដុះក្អែល

ចាប់ក្មេងទំនើង ៥នាក់ ដែលជិះម៉ូតូកាន់កាំបិត និងដំបង អុកឡុកតាមទីសាធារណៈ យកមកដុះក្អែល

0

ភ្នំពេញ៖ ក្មេងទំនើងមានគ្នាចំនួន ៥នាក់ ប្រដាប់ដោយកាំបិត និងដំបងជិះម៉ូតូ ២គ្រឿង បង្កភាពអនាធិបតេយ្យ និងអុកឡុកតាមទីសាធារណៈ ត្រូវកម្លាំងអធិការដ្ឋាននគរបាល ស្រុកបាណន់ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី ត្រង់ចំនុចភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានអោយដឹងថា ដោយអនុវត្តតាមគោលនយោបាយ ភូមិ.ឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋាន នគរបាលស្រុកបាណន់ បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន ៥នាក់ ដែលបង្កភាពទំនើង អនាធិបតេយ្យតាមទីសាធារណៈ៖ ១.ឈ្មោៈ ខុន សុខេង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ។ ២.ឈ្មោៈ ណាវ រក្សា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ។  ៣.ឈ្មោៈ ដេ្ឋ ប៊ុនសាក់ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ។ ៤.ឈ្មោៈ រដ្ឋ រក្សា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ និង៥.ឈ្មោះ កេង ដាវិន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់។

សមត្ថកិច្ចបានដកហូតវត្តុតាងរួមមាន៖ កាំបិតខ្វែវ ចំនួន ៤ដើម យកមករក្សាទុកនៅប៉ុស្តិនគរបាល រដ្ឋបាលចែងមានជ័យ។

បច្ចុប្បន្នកម្លាំងក្រុមក្មេងទំនើង ត្រូវបាននគរបាលស្រុក ធ្វើការអប់រំ និងធ្វើកិច្ចសន្យារួចបានប្រគល់ ឲ្យអាណាព្យាបាលយកទៅអប់រំបន្ត ៕

Previous articleខេត្តកំពង់ចាម បន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ ចំនួន៦០នាក់បន្ថែមទៀត និងមានករណី ជាសះស្បើយ២៣នាក់
Next articleនោះអាសន្នហើយ! ទិន្នន័យរបស់អ្នកប្រើប្រាស់គេហទំព័រ Taobao រាប់លាននាក់ ត្រូវបានទាញយក ដោយពុំមានការអនុញ្ញាត