ខ្លោចចិត្តណាស់! អ្នកជំងឺសម័យកូវីដ មន្ទីរពេទ្យចំនួន៣ មិនទទួល ចុងក្រោយស្លាប់នៅលើកង់បី

0

ភ្នំពេញ ៖ ពិតជាខ្លោចចិត្តខ្លាំងណាស់ ខណៈ ពេលដែលកម្មករសំណង់ម្នាក់ មិនស្រួលខ្លួន (ខ្យល់គរ) ហើយត្រូវបានកម្មករដូចគ្នា ដឹកតាមម៉ូតូកង់៣ បញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្តបន្ទាប់ តែគ្រូពេទ្យមិនទទួល ក៏បានដាច់ខ្យល់ ស្លាប់នៅតាមផ្លូវលើម៉ូតូកង់៣ ហើយម្ចាស់កង់៣ ទំលាក់ចោល នៅចំណតរថយន្តក្រុង ។

ហេតុការណ៍នេះបង្ក ឱ្យមានការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅចំនុចចំណតរថយន្ត ក្រុង តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ខាងកើត មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

កម្មករដែលស្លាប់ ត្រូវបានក្រុមគ្រួសារ ឱ្យដឹងថាឈ្មោះ ហាក់ ប៊ុនលី អាយុប្រមាណ៦០ឆ្នាំ មានលំនៅសង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមព័ត៌មានពីកម្មករដូចគ្នា បានឱ្យដឹងថា កម្មកររូបនោះ បានស្លាប់នៅលើម៉ូតូកង់៣ បន្ទាប់ពីគាត់មិនស្រួលខ្លួន(ខ្យល់គរ) បញ្ជូនទៅកាន់មន្ទីរពេទ្យចំនួន៣ តែមន្ទីរពេទ្យមិនទទួល ក៏បានដាច់ខ្យល់ស្លាប់ នៅលើកង់៣ ហើយម៉ូតូកង់៣ ក៏បានទំលាក់ចោលទៀត ។

តាមកម្មករដូចគ្នាបាន ឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ១រសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ខណៈពេល ដែលកម្មកររូបនោះ ធ្វើការនៅ ការដ្ឋានសំណង់មួយ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក មិនស្រូលខ្លួន ហើយ ត្រូវបានកម្មករដូចគ្នា នាំគ្នាកោសខ្យល់ អោយរួចក៏បានដឹកតាមម៉ូតូកង់៣ បញ្ជូនទៅកាន់មន្ទីរពេទ្យ មិត្តភាព កម្ពុជា-សូវៀត តែគ្រូពេទ្យ ពុំទទួលបានដឹកបញ្ចូន មកកាន់មន្ទីរពេទ្យ ព្រះកុសុមៈ គ្រូពេទ្យមិនទទួលទៀត បាន ដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក៏ត្រូវគ្រូពេទ្យមិនទទួលទៀត ។

ដោយសារតែបញ្ជូនពីមន្ទីរពេទ្យ មួយទៅមន្ទីរពេទ្យមួយ មិនទទួលអ្នកជំងឺ ក៏បានដាច់ខ្យល់ស្លាប់ នៅលើម៉ូតូកង់ ៣មុខ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ហើយត្រូវបានម៉ូតូកង់៣ ទំលាក់ទុកចោលនៅចំណតរថយន្តក្រុង អោយដេក លើ កន្លែងអង្គុយរង់ចាំ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ នៅរសៀលនោះ នគរបាលមូលដ្ឋាន បានចុះ ទៅហ៊ុម ព័ទ្ធ សពរងចាំក្រុមគ្រូពេទ្យមកធ្វើតេស្តរកកូវីដ ។

ទន្ទឹមនោះ កូនប្រុសសព ក៏បានមកដល់ សមត្ថកិច្ច ពុំអនុញ្ញាតឱ្យចូលជិត ខ្លាចសព មានវិជ្ជមានកូវីដ កូន បានត្រឹមតែសំពះ សុំខមាទោស សពឪពុកតែប៉ុណ្ណោះ ៕