មេបក្សយុវជនកម្ពុជា ជំរុញឲ្យប្រើច្បាប់យ៉ាងម៉ឺងមាត់ បំផុតក្នុងការដោះស្រាយ បញ្ហាជនអន្តោប្រវេសន៍ ខុសច្បាប់នៅកម្ពុជា

0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានជំរុញឲ្យ ប្រើច្បាប់យ៉ាងម៉ឺងមាត់បំផុត ក្នុងការដោះស្រាយ បញ្ហាជនអន្តោប្រវេសន៍ ខុសច្បាប់ នៅកម្ពុជា ខណៈចំណាត់ការរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយ តាមដងទន្លេរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីបងប្អូនជនរួមជាតិខ្មែរ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៧ មិថុនានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានសង្កត់ធ្ងន់ថា “ការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ នៅកម្ពុជា គឺត្រូវតែប្រើច្បាប់ ឲ្យបានម៉ឺងមាត់បំផុត និងមិនត្រូវប្រើអារម្មណ៍នោះទេ ហើយកិច្ចការងារនេះ បើធ្វើមិនបានល្អទេ​ គឺកម្ពុជាអាចនឹងជាន់ដានប្រវត្តិសាស្រ្ត មិនខានឡើយ។ ខ្មែរសាមគ្គី ខ្មែរខ្លាំង ខ្មែរបែកបាក់ ខ្មែរស្លាប់ ហើយសម័យលង្វែកវិនាសខ្ទិចខ្ទី គឺផ្តើមចេញពីការបែកបាក់ ផ្ទៃក្នុងរបស់ជាតិ”។