ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ហៃ ឡៃ សុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងបានឲ្យដឹងថា ស្រ្តីមានវិជ្ជមានកូវិដ១៩ ម្នាក់ដែលបម្រើការងានៅក្រុមហ៑ុនយាស្សាគី មានទីលំនៅភូមិចាំយាមឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅយប់ថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២១ បានសម្រាលកូនដោយជោគជ័យ ។
លោកបានបន្តថា ដោយមានការសហការគ្នាបានល្អរបស់ក្រុមលោកពេទ្យសម្ភពនិងដោយមានការយកចិត្តទុក្ខយ៉ាងប្រុងប្រយ័ត្នខ្ពស់ ការសម្រាលកូនដើម្បីបញ្ចៀសការចម្លងមេរោគកូវីត19 ពីម្ដាយទៅកូន។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ ទោះជាការសម្រាលមានការ ប្រឈមខ្លាំងណា ក្រុមលោកគ្រូពេទ្យបានសហការបានល្អ ហើយជោគជ័យទៀតផងក្នុងគ្រាដ៍លំបាក១នេះ៕

