ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៦ ខែមិថុនានេះ ខេត្តកំពត មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន៧នាក់ហើយ ខណៈមានអ្នកស្លាប់ថ្មីម្នាក់ ជាស្រ្តីជនជាតិខ្មែរ អាយុ៨១ឆ្នាំនៅថ្ងៃនេះ។
តាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកំពត បានឱ្យដឹងថា ស្រ្តីឈ្មោះ សុខ គីម អាយុ៨១ឆ្នាំ មានអាស័យដ្ឋាន នៅភូមិថ្នល់បែក ឃុំរកាក្រៅ ស្រុកដូនកែវ ខេត្តតាកែវ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពតបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩២៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើុយចំនួន២៨០នាក់ និងកំពុងសម្រាកព្យាបាលចំនួន៦៣៩នាក់ និងស្លាប់៧នាក់៕