នោះ! មានអ្នកជំងឺកូវីដជាជនបរទេសម្នាក់ តែងតែទៅទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃ នៅផ្សារទូលទំពួង

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក មុននេះបន្តិចថា មានអ្នកជំងឺកូវីដ១៩ ជាជនជាតិបរទេសម្នាក់ តែងតែទៅផ្សារទូលទំពួង ទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃ ។

ជាមួយគ្នានោះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ពាក់ម៉ាស និងរក្សាគម្លាត នៅពេលទៅចេញក្រៅ ។