ភ្នំពេញ៖ ក្មេងទំនេីងចំនួន ៥នាក់ ត្រូវបានឃាត់ខ្លួនករណីហិង្សា ដោយចេតនា នៅចំណុចរង្វង់មូល សម្តេចសង្ឃជួនណាត ផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលសម៉ោង ២៣:១០នាទី ។
សមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន ០៥ នាក់ រួមមាន៖
១. ឈ្មោះ លីន ភារិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ 7 ផ្លូវ ភូមិទ្រា4 សង្កាត់ស្ទឹងមានជ័យ3 ខណ្ឌមានជ័យរាជធានីភ្នំពេញ ។
២. វិន ថាន់ឡុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ 24 ផ្លូវ 105 សង្កាត់ បឹងកេងកង ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ
៣. ឈ្មោះ សូ សារិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
៤. ឈ្មោះ គឹម រតនះ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ
៥. ឈ្មោះ ដា ឌីណែល ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ផ្លូវ 360 សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បច្ចុប្បន្នក្មេងទំនើងទាំង ០៥នាក់ ខាងលើត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ សហការណ៍ជាមួយកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បាននាំខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធី ៕