រកឃើញអ្នកឆ្លង ជំងឺកូវីដ ចំនួន៥៦នាក់ នៅខេត្តព្រៃវែង

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៦បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ និងមកពីខេត្តកណ្ដាលចំនួន៣ ។

ក្នុងនោះរួមមាន៖

១- ក្រុងព្រៃវែង ចំនួន ៤នាក់

២- ស្រុកពាមរក៍ ចំនួន​៨នាក់

៣-ស្រុកពារាំង ចំនួន ​៨នាក់

៤- ស្រុកព្រះសេ្តច ចំនួន​៨នាក់

៥- ស្រុកកំពង់ត្របែក ចំនួន​៧នាក់

៦- ស្រុកពាមជរ  ចំនួន​៦នាក់

៧- ស្រុកស្វាយអន្ទរ ចំនួន​៥នាក់

៨- ស្រុកមេសាង ចំនួន៥នាក់

៩- ស្រុកកញ្ចៀច ចំនួន១នាក់

១០-ស្រុកពោធិ៍រៀង ចំនួន១នាក់

១១- មកពីខេត្តកណ្ដាល ចំនួន៣នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥៦នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។