ភ្នំពេញ៖ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទខ្ទប់ ទីតាំងផ្សារណាត់ ជាបណ្តោះអាសន្ន។
យោងតាមហ្វេសប៊ុក របស់លោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានលើកឡើងថា «សម្រេចបិទខ្ទប់ទីតាំងផ្សារណាត់ជាបណ្តោះអាសន្ន សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន សូមអរគុណ!!
លោកអភិបាលក្រុង បាត់ដំបង មានក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនឹងចូលរួមទាំងអស់គ្នា ដេីម្បីទប់ស្កាត់ធំការរីករាលដាល នៃជំងឺកូវីដ១៩៕



