ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន៧នាក ក្នុងនោះ ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម២០កុម្ភៈ ចំនួន៦នាក់ និងជាករណីនាំចូលពីថៃម្នាក់ និងមានករណីជាសះស្បើយចំនួន០៣ នាក់ ផងដែរ ។
សូមបញ្ជាកើថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៤០ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១២០ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២០ករណី និងបានព្យាបាលជាសះស្បើយចំនួន ៤៩ករណី កំពុងសម្រាកព្យាបាលចំនួន ៩០ករណី និងស្លាប់ចំនួន ០១នាក់៕

