Home សង្គម ខេត្តបាត់ដំបង មានករណីស្លាប់ ដោយសារជំងឺកូវីដ១៩ ម្នាក់នៅថ្ងៃនេះ

ខេត្តបាត់ដំបង មានករណីស្លាប់ ដោយសារជំងឺកូវីដ១៩ ម្នាក់នៅថ្ងៃនេះ

0

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន៥នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន២នាក់ និងមានករណីជាសះស្បើយចំនួន២០នាក់ និងស្លាប់ម្នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន២៥៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន២៩៤នាក់ ស្លាប់៣នាក់។

Previous articleចាប់ខ្លួន សន្តិសុខថ្លើមធំ ដើរយកលុយ ពីប្រជាពលរដ្ឋ លក់ដូរលើចិញ្ចើមផ្លូវ នៅក្រុងព្រះសីហនុ
Next articleអាជ្ញាធរភ្នំពេញ ដាក់ចេញវិធានគ្រប់គ្រង ការរីករាលដាល ជំងឺកូវីដ១៩ តាមបណ្តារោងចក្រ-សហគ្រាស