សម្តេចតេជោ ផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ ឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ឆាយ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំ ទៅដល់ក្រុមគ្រួសាររបស់ទេវនាដនិម្មិត ឯម ធាយ ដែលបានទទួលមរណៈភាព នៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០២១នេះ។

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច ប៊ុន រ៉ានី ហ៊ុនសែន សូមសម្ដែងនូវការសោកស្ដាយ ស្រណោះ អាឡោះអាល័យ​ ចំពោះការបាត់បង់ឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ដែលជាការបាត់បង់នូវម្ដាយ ជីដូន ដែលប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត និងជាព្រឹទ្ធាចារ្យសិល្បការិនីឆ្នើម​ ដែលជាមរតកមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យ។​

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច ប៊ុន រ៉ានី ហ៊ុនសែន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕