ខេត្តកំពង់ធំ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៣២នាក់ថ្មី និងមានករណីជាសះស្បើយម្នាក់

0

ភ្នំពេញ៖  រដ្ឋបាលខេត្តកំពង់ធំ  បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣២នាក់ និងជាសះស្បើយចំនួន ០១នាក់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៤៥៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន២៥០នាក់ និងកំពុងសម្រាកព្យាបាលចំនួន២០២នាក់ និងស្លាប់២នាក់៕