មិនធូរស្បើយ! ខេត្តកំពត បន្តរកឃើញករណីឆ្លងជំងឺកូវីដ ចំនួន៨១នាក់បន្ថែមទៀត លើកម្មកររោងចក្រ «ពូ ចិន»

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៨១នាក់បន្ថែមទៀត ដែលជាកម្មកររោងចក្រ ពូ ចិន ស្ថិតនៅភូមិកណ្ដាលទួល ឃុំកំពង់ត្រឡាចខាងលិច ស្រុកកំពង់ត្រឡាច ខេត្តកំពត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពត បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៨៧៣ករណី ក្នុងនោះបានព្យាបាលជាសះស្បើយ២៨០នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥៨៧នាក់ និងមានករណីស្លាប់៦នាក់៕