ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា បុគ្គលិកសុខាភិបាល នៃមណ្ឌលសុខភាពថ្នាធ្នង់ ព្រមទាំងមន្ត្រីឥណទានគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ស្រុករំដួល ត្រូវបានតេស្ដរកឃើញវិជ្ជមានកូវីដ១៩។
រដ្ឋបាលខេត្ត សូមអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋដែលពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ-១៩ ដូចខាងក្រោម៖
-ឈ្មោះ ស៊ឹម លីដា ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរបុគ្គលិកសុខាភិបាល មណ្ឌលសុខភាពថ្នាធ្នង់ រស់នៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល
-ឈ្មោះ ហ៊ីង ម៉ាឡៃ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមន្ត្រីឥណទានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ស្រុករំដួល រស់នៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល
-បន្ទប់ថែទាំង ស៊ឹម លីដា ភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល គិតចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១
ក្នុងនោះ៖
-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ស្រុករំដួល គិតចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១
-មណ្ឌលសុខភាពថ្នាធ្នង់ ស្រុករំដួល គិតចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត?088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕