ភ្នំពេញ៖ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលជា ជាងម៉ាស៊ីនត្រជាក់ បានទៅ ជួសជុលម៉ាស៊ីនត្រជាក់ នៅ ស្ដុបដីមាស អាផាតមិន (Dey Meas Apartment) ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ 24BT សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ចំនួន ៣៧ បន្ទប់ រយៈពេល ២ថ្ងៃ។
ដើម្បីសុវត្ថិភាព សូមបងប្អូន ដែលរស់នៅទីតាំងខាងលើនេះ ដាក់ខ្លួននៅដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ រាប់ចាប់ពីថ្ងៃទី ៥ មិថុនា ឆ្នាំ២០២១៕