ភ្នំពេញ៖ ស្របពេលដែលចំណាត់ការ របស់អាជ្ញាធររាជធានីភ្នំពេញ កំពុងត្រូវបានទទួលការចាប់អារម្មណ៍ និងតាមដានយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ប្រជាពលរដ្ឋ សាធារណៈជន និងឥស្សរៈជនល្បីៗមួយចំនួន ក្នុងការចុះរុះរើផ្ទះបណ្ដែតទឹក បែរចិញ្ចឹមត្រី និងសំណង់មិនរៀបរាប់ នៅលើផ្ទៃទន្លេ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឧត្ដមសេនីយន៍ ទី ចំរើនកុសល បានលើកឡើងថា មិនខ្វល់ថាអ្នកមានប័ណ្ណស្នាក់នៅ ឬកាន់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬរស់នៅលើទឹក ប៉ុន្មានជំនាន់នោះទេ សំខាន់អ្នកកំពុងរស់នៅ លើទីតាំងខុសច្បាប់ ព្រោះទន្លេគឺជារបស់រដ្ឋ ដូចនេះអ្នកត្រូវតែរុះរើលំដ្ឋានខុសច្បាប់នេះ ចេញពីលើផ្ទៃទឹក។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ឧត្ដមសេនីយន៍ ទី ចំរើនកុសល បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំ និងប្រជាពលរដ្ឋដ៏ទៃទៀតកំពុងអាស្រ័យផលទឹកទន្លេ ដែលលាយឡំលាមក និងទឹកនោមរបស់អ្នកឯងរាល់ថ្ងៃ។
លោកសង្កត់ធ្ងន់ថា «ខ្ញុំ និងប្រជាពលរដ្ឋទូទាំងប្រទេសគាំទ្រចំណាត់ការមួយនេះ របស់រាជរដ្ឋាភិបាល »៕