បុរសម្នាក់ ដែលផ្សាយព័ត៌មានបំពុលសង្គមថា ចិនរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ត្រូវសមត្ថកិច្ច ចាប់ដុះក្អែល

0

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០២១​ កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ​ បានធ្វើការកោះហៅ​បុរសម្នាក់ឈ្មោះ អ៊ួង សារឿន ដែលជាម្ចាស់គណនី Tik Tok ដែលបានផុសវីដេអូ​ ដែលជាព័ត៌មានមិនពិតថា​ មានជនជាតិមួយក្រុមមានគ្នា ៥នាក់ បានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក​ ជាក់ស្តែងបុរសម្ចាស់គណនី​ Tik Tok នេះបានចូលខ្លួនមកបំភ្លឺចំពោះ សមត្ថកិច្ចថាជាព័ត៌មានមិនពិត​ មិនមានជនជាតិជនណាម្នាក់ រត់ចេញពីកន្លែធ្វើចត្តាឡីស័កនោះទេ​ ក្រុមជនជាតិចិននោះគ្រាន់តែ ជិះរថយន្តមកទីនោះហើយឈប់ រកកន្លែងបត់ជើងតូចតែប៉ុណ្ណោះ​។

ជាមួយនោះដែរបុរសម្នាក់នេះ បានសារភាពទទួលកំហុស​ និងបានធ្វើការសុំទោសជាសាធារណៈ ដែលខ្លួនបានផុសព័ត៌មានមិនពិតនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋ​ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ​ ។

ក្រោយពី​ធ្វើការសុំទោស​រួចរាល់​ ហើយសមត្ថកិច្ច​បា​នអប់រំណែនាំឈ្មោះ អ៊ួង សារឿន​ រួចក៏បានឲ្យសាមីខ្លួនវិលត្រលប់ទៅផ្ទះវិញ​ ៕