ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នក ឆ្លងជំងឺកូវីដ១៩ ចំនួន៣២នាក់បន្ថែមទៀត ដែលជាករណីពាក់ព័ន្ធជាព្រឹត្តិការណ៍សហគម ២០កុម្ភៈនិងមានករណីជាសះស្បើយចំនួន២២៨នាក់ ផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧០៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៨០នាក់ និងកំពុងសម្រាកព្យាបាល៤២០នាក់ និងស្លាប់៤នាក់៕

