អាជ្ញាធរខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៤២នាក់បន្ថែមទៀត

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដិប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤២នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩

ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ​៨នាក់
២- ស្រុកព្រះសេ្តច ចំនួន ​៩នាក់
៣-ស្រុកពារាំង ចំនួន ​៧នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន ​៤នាក់
៥- ស្រុកកំចាយមារ ចំនួន​ ៤នាក់
៦- ស្រុកសុីធរកណ្ដាល ចំនួន​ ៤នាក់
៧- ស្រុកពាមជរ ចំនួន​ ៣នាក់
៨- ស្រុកពោធិ៍រៀង ចំនួន ២នាក់
៩- ស្រុកកញ្ចៀច ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤២នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។