មកពីធ្វើការ ឃើញប្រពន្ធអង្គុយផឹកស៊ី ជាមួយអ្នកជិតខាង ខឹងវាយសន្លប់ ស្ដូកស្ដឹង

0

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំង ការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីបង្កអំពើហិង្សា ដោយចេតនាទៅលើប្រពន្ធខ្លួន។

ជនសង្ស័យមានឈ្មោះ រ៉ន សុខជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើត នៅភូមិព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ក្រោមវិធានការជំនាញ របស់សមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពឲ្យដឹងថា កាលពីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីរូបខ្លួនចេញ ពីធ្វើការមកដល់ផ្ទះឃើញ ប្រពន្ធខ្លួនកំពុងអង្គុយហូបគ្រឿងស្រវឹង ជុំគ្នាជាមួយអ្នកជិតខាង ខ្លួនពិតជាមានការខឹង សម្បាយ៉ាងខ្លាំង បានបង្កជាអំពើហិង្សា ទៅលើប្រពន្ធខ្លួន បណ្តាលឲ្យបែកមុខ ហូរឈាម សន្លប់ ពិតប្រាកដមែន ហើយត្រូវបានម្ចាស់ផ្ទះ រួមនឹងអ្នកជិតខាង ជួយឃាត់ដែរតែមិនឈ្នះ និងបានទំនាក់ទំនងប្តឹង ទៅកាន់សមត្ថកិច្ចមូលដ្ឋាន អាវុធហត្ថខណ្ឌដង្កោ ធ្វើការឃាត់រូបខ្លួនតែម្តង ៕