ហួសចិត្ត! ធ្វើចត្តាឡីស័ក បាន១៣ថ្ងៃហើយ ដល់ពេលពិនិត្យសំណាកលើកទី២ វិជ្ជមានកូវីដ១៩

0

ភ្នំពេញ៖ ក្រុមគ្រូពេទ្យប្រចាំការមណ្ឌលចត្តាឡីស័កជាំក្សាន្ត នៅថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០២១​ បានយកសំណាកលើកទី២ ចំនួន៦៤នាក់ ក្នុងមណ្ឌលចត្តាឡីស័ក ជាលទ្ធផលរកឃើញ អ្នកផ្ទុកជំងឺកូវី១៩ ចំនួន០៦នាក់​ស្រី០៥នាក់ ដែលមានឈ្មោះ៖

១/ សេងស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំ
២/អៀង​សូនីតា ភេទស្រីអាយុ១៣ឆ្នាំ
៣/ជឿន​ចាន់នី ភេទស្រី​អាយុ២៣ឆ្នាំ​
៤/សឿន ហេង​ ភេទប្រុស​ អាយុ១៨ឆ្នាំ
និង៥/ អៀង​កញ្ចនា ភេទស្រី​អាយុ៧ខែ អ្នកទាំងអស់គ្នារស់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បច្ចុប្បន្នបាន បន្តបញ្ជូនមកធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលកំរិតស្រាល សាលាបឋមសិក្សាស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ នារសៀល នេះ។

សូមបញ្ជាក់ថា អ្នកផ្ទុកចំនួន០៦នាក់ ស្រី០៥នាក់ បានយកសំណាកលើកទី១ អវិជ្ជមាន ហើយលើកទី២ បានរកឃើញវិជ្ជមាន ពោលបានធ្វើចត្តាឡីស័កអស់រយៈពេល១៣ថ្ងៃហើយ គិតត្រឹមថ្ងៃទី១០ ខែមិថុនា​ឆ្នាំ២០២១នេះ៕