ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងថ្មី ៤២៦ នាក់ទៀត ជាសះស្បើយ ៧៦០ នាក់ និងស្លាប់១១នាក់ ដែលធ្វើឱ្យអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅកម្ពុជាកើនដល់៣០០នាក់
ក្រសួងបញ្ជាក់ថា ក្នុងនោះជា ករណីឆ្លងសហគមន៍ ៣៨០ នាក់ និងអ្នកដំណើរពីបរទេស ៤៦ នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុប=៣៦,៦៦៦ នាក់ អ្នកជាសះស្បើយ= ២៩,៨០៧នាក់ និងអ្នកស្លាប់= ៣០០នាក់៕