ច្រើនណាស់!ចាប់រថយន្ដមួយគ្រឿង លួចដឹកទូរសព្ទ iPhone អត់ពន្ធ រាប់ពាន់គ្រឿង

0

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថ​ស្រុកពាមរក៏ កាលពីថ្ងៃទី ០៨ ខែមិថុនាឆ្នាំ ២០២១​ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឈួន ឬទ្ធីមេបញ្ជាការស្រុក សហការជាមួយគយសាខាខេត្តព្រៃវែងនៅ​ចំណុចភូមិ ២ ឃុំព្រែកខ្សាយ(ខ) លើផ្លូវជាតិលេខ១ បានឃាត់រថយន្តមួយគ្រឿង ម៉ាកសាំយុងពណ៌ទឹកប៊ិច ស្លាកលេខ ភ្នំពេញ​២AK៣០៥៧ បើកបរដោយឈ្មោះ ខែម ទី ភេទប្រុស អាយុ៣៩ ឆ្នាំ រស់នៅភូមិអង្គក្តួច ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលបាន​ដឹកឥវ៉ាន់​គ្មានពន្ធនាំចូលខុសច្បាប់ ហើយត្រូវ​សមត្ថកិច្ចត្រួតពិនិត្យស្ទាក់ចាប់បាន។

ក្នុងការឆែកឆែ​រសមត្ថកិច្ច​រកឃើញទូរសព្ទទំនើបម៉ាក iPhone រាប់ពាន់គ្រឿង​មាន​ដូចជា៖

១. ទូរសព្ទដៃ iphone 12(promax)ចំនួន៧៦៨ គ្រឿង
២. ទូរសព្ទដៃ iphone 12 ចំនួន ៩៤ គ្រឿង
៣. ទូរសព្ទដៃ iphone 11(promax)ចំនួន៦៨៤គ្រឿង
៤. ទូរសព្ទដៃ iphone 11 ចំនួន ១៥៥៥គ្រឿង
៥. ទូរសព្ទដៃ iphone(xsmax)ចំនួន ៧៣៨គ្រឿង
៦. ទូរសព្ទដៃ iphone 7(plus)ចំនួន ៦៧៩គ្រឿង
៧. ទូរសព្ទដៃ iphone 7 ចំនួន ១៦២ គ្រឿង

បច្ចុប្បន្ន វត្ថុតាង​ដែលសមត្ថកិច្ច​ចាប់បាន ត្រូវបានប្រគល់ជូនគយសាខាខេត្តព្រៃវែង ដើម្បីចាត់ការបន្ត ៕