ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៩ ខែមិថុនា បានសម្រេចកំណត់តំបន់ក្រហម នៅភូមិសាស្រ្ដឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម, តំបន់លឿងទុំ នៅភូមិសាស្រ្ដឃុំគោកធ្លកក្រហម ស្រុកជីក្រែង និងតំបន់លឿង នៅភូមិសាស្រ្ដឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។
យោងតាមសេចក្ដី សម្រេចរបស់ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់ភូមិសាស្រ្ដដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍នេះ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២២ ខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ស្រុកសូទ្រនិគម និងស្រុកជីក្រែង៕










