បុរសម្នាក់ បែកគំនិត លួចកាច់.ក សោរម៉ូតូគេ ព្រោះគ្មានលុយ បង់ថ្លៃផ្ទះជួល

0

ភ្នំពេញ៖ ជនម្នាក់ត្រូវម្ចាស់ផ្ទះជួល ដេញចេញ ព្រោះគ្មានលុយបង់ប្រចាំខែ ហើយក៏បែកគំនិតលួចកាច់សោរម៉ូតូ អ្នកជិតខាងបម្រុងជិះ ចេញទៅត្រូវម្ចាស់មកទាន់ចាប់ ប្រគល់ឱ្យសមត្ថកិច្ច។ ករណីនេះនៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២១។

មន្ត្រីនគរបាល បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ចែម នាង ភេទប្រុសអាយុ៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត នៅស្រុកសំរោងខេត្តតាកែវ។

ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា ដោយសារតែខ្លួនគ្មានលុយបង់ថ្លៃផ្ទះជួល ទើបម្ចាស់ផ្ទះដេញលែងឱ្យស្នាក់នៅ ហើយគ្មានលុយជិះរថយន្តឈ្នួល ទៅស្រុកកំណើតវិញ ទើបបែកគំនិតលួចម៉ូតូ។

ម៉ូតូម៉ាកNex ពាក់ផ្លាកលេខភ្នំពេញ1HT 3367 ចតនៅមុខបន្ទប់ជួល ដោយម្ចាស់នៅខាងក្នុងបន្ទប់ ជនសង្ស័យឃើញឱកាសល្អ ក៏យកដែកចុងស្រួច មកកាច់សោរ.កបំបែក គ្រាប់តែម្តង ៕