ភ្នំពេញ៖ សមត្ថកិច្ចរៀបចំបញ្ជូនជនសង្ស័យ ឈ្មោះហេង ចាន់ឌី អាយុ៤៣ឆ្នាំ ទៅតុលាការក្រុងករណីជះទឹកអាស៊ីដ លើប្រពន្ធបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ រត់គេចខ្លួនអស់រយៈពេល ១ឆ្នាំកន្លងមក។
សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាតក កាលពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ខណៈពេលកំពុងធ្វើចត្តាឡីស័កនៅក្នុងភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ហើយបញ្ជូនមកខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្រ្តីជាប្រពន្ធដែលរងគ្រោះ ព្រោះស្នាដៃប្ដីរូបនោះឈ្មោះ លី រ៉ានី អាយុ៥០ឆ្នាំ មុខរបរសន្តិសុខយាមរោងចក្រកាត់ដេរស្នាក់នៅ ផ្ទះជួលភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមច្បាប់។ មុនពេលចាប់ខ្លួនជនបង្កជាប្ដី (មិនបានរៀបការស្របច្បាប់ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា ហេតុការណ៍នេះ បានកើតឡើងតាំងពីអំឡុងឆ្នាំ២០២០ មកម្ល៉េះហើយចំពោះសាវតាអ្នកទាំង២ គឺបានរួមរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ ពុំបានរៀបការ ឬសែនព្រេននោះឡើយព្រមទាំង បង្កើតបានកូនស្រីម្នាក់អាយុ ១៣ឆ្នាំ ៕





